Posted on Leave a comment

តើពាក្យ «សំរាម» មានន័យដូចម្ដេច ?


សំរាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងខ្ជាំ ។
ឧទាហរណ៍៖ បោសសំរាម, គំនរសំរាម។

                    ព. ទ. បុ. ភ្លើងឆេះពីសំរាម ទោសបណ្ដាលពីអ្នកតូចរាលដាលដល់អ្នកធំ។ មានសំរាម ទើបឆ្កែជុះ មានទំនងទើបគេថា ( ពិតខ្លះ ទេខ្លះ ) ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ចំណូលមិនមែនសារពើពន្ធ
មានន័យថា ១. របស់របរប្រើប្រាស់ សម្ភារៈ ផលិតផលដែលបានបន្សល់ ឬបង្កើតពីសកម្មភាព និងជីវភាពផ្ទាល់របស់មនុស្សប្រចាំថ្ងៃ ដែលមិនមានផ្ទុកសារធាតុពុល ឬសំណល់គ្រោះថ្នាក់។ ២. ផ្នែកមួយនៃសំណល់រឹង ដែលពុំមានផ្ទុកជាតិពុល ឬសារធាតុបង្កគ្រោះថ្នាក់ ហើយត្រូវបញ្ចេញពីលំនៅឋាន អគារសាធារណៈ រោងចក្រ ទីផ្សារ សណ្ឋាគារ អគារពាណិជ្ជកម្ម ភោជនីយដ្ឋាន មធ្យោ-បាយដឹកជញ្ជូន កន្លែងកម្សាន្ត។ល

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply