សំណើដេញថ្លៃ
👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សំណុំឯកសារ រួមមាន ឯកសារដេញថ្លៃដែលបានបំពេញដោយអ្នកដេញថ្លៃ និងឯកសារភ្ជាប់មួយចំនួនទៀត ដូចមានតម្រូវក្នុងឯកសារដេញថ្លៃ ដែលអ្នកដេញថ្លៃបានដាក់នៅស្ថាប័នអនុវត្តលទ្ធកម្ម សម្រាប់គោលបំណងផ្គត់ផ្គង់ទំនិញ ទទួលការសំណង់ ផ្ដល់សេវាកម្ម ឬសេវាទីប្រឹក្សា។ ២. សំណើសុំដើម្បីផ្គត់ផ្គង់ សេវា ឬធ្វើការសាងសង់ ដែលធ្វើឡើងតាមលក្ខខណ្ឌដែលកំណត់ដោយអ្នកទិញ ឬអ្នកម្ចាស់ការ។ ៣. ការដាក់ឯកសារដេញថ្លៃ ដើម្បីផ្គត់ផ្គង់ទំនិញ សេវាកម្ម ឬធ្វើការសាងសង់ ជួសជុល ដែលធ្វើឡើងតាមលក្ខខណ្ឌកំណត់ ដោយអ្នកទិញ ឬអ្នកម្ចាស់ការ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖