សំណឹក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកឃើញទោសរបស់ខ្លួន, រឭកឃើញកំហុសខ្លួន
ឧទាហរណ៍៖ សំណឹកទោសខ្លួន ( បុ. សរ. សំនឹក អ. ថ. —ណឹក )។
ប្រើជា ន. ក៏បាន ។
ឧទាហរណ៍៖ មនុស្សខ្វះសំណឹក។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងដែលសឹក ដែលរិល, ស្នាមដែលសឹក។
ឧទាហរណ៍៖ សំណឹកថាស, សំណឹកសំពត់។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា បំណាច់; បើបានជា។
ឧទាហរណ៍៖ សំណឹកប្រាស បំណាច់នឹងប្រាស, បើបានជាប្រាស : សំណឹកនឹងប្រាសគួរផ្ដែផ្ដាំ ឲ្យប្អូនបានចាំពាក្យមួយម៉ាត់ នេះស្រាប់តែឃ្លាតចេញទៅបាត់ ស្ងាត់ឈឹងឥតលេចដំណឹងសោះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖