សំណាក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែបដែលសាក។
ឧទាហរណ៍៖ មានសំណាកទុក។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសាកយកភាពពីបែបដើម។
ឧទាហរណ៍៖ រូបសំណាក។
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំដៅដល់៖ ១-សត្វ ឬរុក្ខជាតិមួយដែលនៅរស់ ឬស្លាប់ទៅហើយក៏ដោយ។២-ក្នុងករណីជាសត្វ៖ សម្រាប់ប្រភេទដែលកំណត់ក្នុងឧបសម្ព័ន្ធ I និង II គឺជាផ្នែកណាមួយដែលអាចសម្គាល់បានជាបំណែកកែច្នៃចេញពីផ្នែកនៃប្រភេទសត្វនោះ។ សម្រាប់ប្រភេទដែលកំណត់ក្នុងឧប-សម្ព័ន្ធ III គឺជាផ្នែកណាមួយដែលអាចសម្គាល់បានជាបំណែកដែលចេញពីផ្នែកដែលបានកំណត់ក្នុងឧបសម្ព័ន្ធ III ពាក់ព័ន្ធនឹងសំណាកទាំងនោះ។ និង ៣-ក្នុងករណីជារុក្ខជាតិ៖ សម្រាប់ប្រភេទដែលកំណត់ក្នុងឧបសម្ព័ន្ធ I គឺជាផ្នែកណាមួយដែលអាចសម្គាល់បាន ឬជាបំណែកចេញពីផ្នែកនៃរុក្ខជាតិនោះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖