សំណង់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសង់, ការកសាង, ការប្រជុំផ្ដុំគ្រឿងសម្ភារៈធ្វើឲ្យកើតបានជាលំនៅជាដើម
ឧទាហរណ៍៖ សំណង់ផ្ទះ, ពិនិត្យមើលសំណង់ព្រះវិហារ; គ្រឹះស្ថាន, ប្រាសាទឬស្ពានជាដើមដែលគេបានសង់រួចហើយ : គួរកោតសរសើរប្រាសាទថ្មនគរវត្ត ដែលជាសំណង់ដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។
គេហស្ថាន ឬគ្រឹះស្ថាន ស្ពានដែលបានកសាងរួចហើយ។
👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា រាល់សកម្មភាពដែលពាក់ព័ន្ធនឹងការងារសាងសង់ ការងារជួសជុល ការធ្វើឡើងជាថ្មី ការដំឡើង ការជីក ការបូម និងការងារប្រហាក់ប្រហែល ដែលបង្កើតឱ្យមានការប្រើប្រាស់កម្លាំងពលកម្ម គ្រឿងម៉ាស៊ីន បរិក្ខារ និងបច្ចេកវិទ្យា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖