សំដៅ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចម្ពោះត្រង់, ឆ្ពោះត្រង់, តម្រង់ចំ។
ឧទាហរណ៍៖ សំដៅសេចក្តីថា . . . ; ចោលសំដៅ; សំដៅចំ , សំដៅដាក់ , សំដៅត្រង់ , សំដៅយក, សំដៅលើ ។ ល។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចម្ពោះត្រង់, ឆ្ពោះត្រង់, តម្រង់ចំ។
ឧទាហរណ៍៖ សំដៅសេចក្តីថា . . . ; ចោលសំដៅ; សំដៅចំ , សំដៅដាក់ , សំដៅត្រង់ , សំដៅយក, សំដៅលើ។ល។
👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹង សំដី។
ឧទាហរណ៍៖ សំដីសំដៅ សំដីដែលសំដៅដាក់ឬសំដីបានការ : អ្នកហ្នឹងចេះសម្ដីសំដៅគ្រាន់បើ ( ម. ព. សំដៅ កិ. ឬ កិ. វិ. ផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖