សំខ្យា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការរាប់; ចំនួនដែលត្រូវរាប់, លេខប្រាប់ចំនួន; ឈ្មោះ; ការត្រិះរិះ, តម្រិះ, ការំពឹងរកហេតុរកផល; គំនិត ។ សំខ្យាសព្ទ ឬ សង្ខ្យា— សព្ទប្រាប់ចំនួននាមនាម; មាន២យ៉ាងគឺ បកតិសំខ្យា ការរាប់ចំនួនរាយ តាំងពី ១,២,៣,៤,៥ ដល់អសំខេយ្យ; បូរណសំខ្យា ការរាប់ចំនួនដែលជាថ្នាក់, ជាជាន់ ជាទី ដូចជា ទី១, ទី២, ទី៣, ទី៤, ទី៥,… ឬថា គម្រប់, ជាគម្រប់ ក៏បាន ប្រើបានពីត្រឹម គម្រប់២, គម្រប់៣ ជាដើមទៅ, ប្រើថា គម្រប់ ១ មិនបានទេ ព្រោះពុំទាន់មានចំនួនណាមកបង្គ្រប់នៅឡើយ, ត្រូវប្រើថា ដំបូង ឬ ជាដំបូង ឬថា ជាប្រថម ក៏បាន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖