Posted on Leave a comment

តើពាក្យ «សោយ» មានន័យដូចម្ដេច ?


សោយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បុរាណប្រើ ស្វោយ; ស. ប្រើ ស្វេយ អ. ថ. ស្វឺ៎យ ) ទទួលរងអារម្មណ៍ជាសុខឬជាទុក្ខ ។
ឧទាហរណ៍៖ សោយសុខ, សោយទុក្ខ, សោយផលកម្ម។

                      រ. ស. បរិភោគ, ស៊ី, ផឹក ។
ឧទាហរណ៍៖ ព្រះករុណាកំពុងសោយ ។

                      សោយរាជ្យ ( —រាច ) បានឡើងជាក្សត្រិយ៍ទ្រង់រាជ្យ ។ សេពសោយ ស៊ី, ផឹក ( ពាក្យអ្នកសែនខ្មោចឬអ្នកនិយាយទៅរក រូបអារក្ស )
ឧទាហរណ៍៖ អញ្ជើញអស់លោកសេពសោយចុះ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply