សោទរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សហ “ជាមួយ, រួមជាមួយ” > ស + ឧទរ ឬ ឧទរិយ “ពោះ, ផ្ទៃ”; សំ. សោទរ ឬសោទយ៌ ) បងប្រុសឬប្អូនប្រុសរួមឧទរមួយ, បងប្អូនប្រុសពោះមួយ ( ប្រើជា សោទរៈ ឬ សោទរិយៈ ក៏បាន; បើបងឬប្អូនស្រីជា សោទរា ឬ សោទរិយា )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖