Posted on Leave a comment

តើពាក្យ «សៃយ» មានន័យដូចម្ដេច ?


សៃយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សេយ្យ; សំ. ឝ្រេយស៑ ) ប្រសើរវិសេស ។
ឧទាហរណ៍៖ គម្ពីរសៃយ, តម្រាសៃយ គម្ពីរឬតម្រាដ៏ប្រសើរវិសេស( សម្ដីខ្មែរបុរាណដែលរាប់អានលទ្ធិព្រាហ្មណ៍ និយាយលើកសរសើរលទ្ធិនេះថាប្រសើរវិសេស; ខ្មែរសម័យឥឡូវក៏នៅយល់ថា សៃយ ជាគម្ពីរឬតម្រាព្រាហ្មណ៍ដែរប៉ុន្តែជឿថាពុំប្រសើរទៅវិញ ព្រោះយល់ថា លទ្ធិពុទ្ធ ប្រសើរជាង ) ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៃ-យ៉ៈ, ដូចជា សៃយមន្ត, សៃយវេទ, សៃយសាស្ត្រ, សៃយសាសន៍មន្ត, វិជ្ជា, គម្ពីរ, សាសន៍ជាលទ្ធិព្រាហ្មណ៍ ឬជាលិទ្ធដទៃក្រៅពីលទ្ធិពុទ្ធ( តាមជំនឿរបស់ខ្មែរសម័យបច្ចុប្បន្ន )។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply