សែន
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ភោជនាហារសំបូងសង្រូង** ចំពោះទៅមតកបុគ្គល ឬដាក់ក្រយាបូជាពោលពាក្យអំពាវនាវចំពោះខ្មោចបិសាច **ពាក្យ “សំបូងសង្រូង” ត្រូវបានកែតម្រូវពីពាក្យដើម “សបូងសង្រូង” ដោយហេតុថាមានតែពាក្យ “សំបូងសង្រូង” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ឧទាហរណ៍៖ សែនខ្មោច, សែនដូនតា, សែនពែ, សែនព្រេន, សែនអ្នកតា ។
ព. ប្រ. លបសូក, ឲ្យសំណូក
ឧទាហរណ៍៖ ទាល់តែសែនត្រូវទើបបានស្រួល។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ច្រើន, ក្រៃពេក, ក្រៃលែង; ណាស់ : សែនក្រ, សែនពិបាក, សែនព្រួយ; សែនស្រណុក, សែនសប្បាយ; សែនខឹង, សែនស្អប់, សែនស្ដាយ ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) ច្រើន, ក្រៃពេក, ក្រៃលែង; ណាស់ : សែនក្រ, សែនពិបាក, សែនព្រួយ; សែនស្រណុក, សែនសប្បាយ; សែនខឹង, សែនស្អប់, សែនស្ដាយ។
👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផ្នែកនៃម៉ូលេគុល ADN ដែលចំលងក្រមសំរាប់ក្រមយថាប្រភេទ។ ដោយហេតុថាក្រមភាគច្រើនក្លាយទៅជាម៉ូលេគុល ARNAm នោះសែនអាចត្រូវបានចាត់ទុកថាជាពត៌មានក្នុងម៉ូលេគុល ADN ដែលចំលងក្រមសំរាប់ខ្សែប៉ូលីបិុបទីត។
👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួនដប់ហ្មឺន ( ១០០.០០០ )
ឧទាហរណ៍៖ ប្រាក់មួយសែន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖