សេះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បសុសត្វចតុប្បាទ មាឌខ្ពស់ស្រឡះ មានក្រចកជើងទាំង៤កន្តុបៗឥតឆែក មានសក់កំប៉ោយ, សក់លើ-ក, សក់ស្វាយ មានដងកន្ទុយខ្លីស្រោបដោយសក់កន្ទុយវែងៗជាសំណុំ…, សម្រាប់ប្រើជិះឬទឹមរថ ( អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផងក៏បាន )
ឧទាហរណ៍៖ សេះជាសត្វខ្លាំងហួសមាឌ ទាំងប៉ិនធន់ទ្រាំក្ដៅត្រជាក់ផង។
សេះទេស សេះមកពីប្រទេសក្រៅ គឺសេះមាឌធំខ្ពស់ជាងសេះនៅប្រទេសអាយ មានដើមកំណើតឬពូជមកពីប្រទេសអឺរ៉ុប ដែលជាប់ពូជដើមពីប្រទេស សិន្ធវៈ ( ម. ព. សិន្ធព ផង ) ។
ឈ្មោះក្ដាមសមុទ្រមួយប្រភេទ សម្បុរ-ស មានលាយសម្បុរត្នោតអុចៗរទុះៗ។
ឧទាហរណ៍៖ ក្ដាមសេះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖