សេវាស្តារនីតិសម្បទា
👉ថ្នាក់ពាក្យជា របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការផ្ដល់សេវាស្ដារនីតិសម្បទា ឬសេវាបុននីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ និងសេវាសង្គម ក្នុងគោលបំណងជួយដល់ជនពិការអាចរក្សា ស្ដារ ឬធ្វើឱ្យប្រសើរឡើងវិញនូវសមត្ថភាពជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលបានបាត់បង់ ឬខូចខាតដោយសារជំងឺ ការរងរបួស ឬពិការភាព។ ២. សេវាព្យាបាលថែទាំវេជ្ជសាស្ត្រ សម្រាប់របបថែទាំសុខភាព ក្នុងគោលបំណងជួយដល់ជនរងគ្រោះរក្សា ស្តារ ឬធ្វើឱ្យប្រសើរទ្បើងវិញ នូវសមត្ថភាពជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ និងជំនាញប្រាស្រ័យទាក់ទងដែលបានបាត់បង់ ឬខូចខាតដោយសារជំងឺ ការរងរបួស ឬពិការភាព។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖