សេវាកម្មគ្រប់គ្រងអចលនវត្ថុ
👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា សេវាកម្មដែលធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើប្រតិបត្តិការជួលលើអចលនវត្ថុទាំងឡាយណាដែលមានលក្ខណៈដូចជា៖ អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ និងអគារ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ក្នុងនាមនិង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ ដោយទទួលបានមកវិញនូវថ្លៃសេវាវិជ្ជាជីវៈ។ ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងលើអចលនវត្ថុដែលត្រូវធ្វើអាជីវកម្មជា៖ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ កំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្ត ពហុកីឡដ្ឋាន មជ្ឈមណ្ឌលកីឡា និងមន្ទីរពេទ្យឡើយ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖