Posted on Leave a comment

តើពាក្យ «សេរី» មានន័យដូចម្ដេច ?


សេរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សេរ “សិទ្ធិឬអំណាចលើខ្លួន” + ឦ (បច្ច័យ) “មាន”; សំ. ស្វៃរិន៑ < ស្វៃរ + ឥន៑ ) អ្នកដែលមានអំណាចលើខ្លួន, អត្តាធីន ( ព.ផ្ទ. អសេរី, អនត្តាធីន, បរាធីន ); បើស្ត្រីជា សេរិនី ( ម. ព. សេរ គុ. ឬ ន. ផង ) ។ សេរីកា ការដោះខ្លួនឲ្យរួច, ការធ្វើខ្លួនឲ្យមានសេរីភាព, ការរំដោះចេញឲ្យផុតស្រឡះពីអំណាចរបស់ជនដទៃ ។ សេរីបទេស ឬ ស្វៃរីប្រទេស ( បា. សេរិ—; សំ. ស្វៃរិ— ) ប្រទេសឯករាជ្យដែលមានអំណាចពេញទី ។ សេរីភាព ឬ ស្វៃរីភាព ( បា. សេរិភាវ; សំ. ស្វៃរិភាវ ) អំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែក្រោមច្បាប់, អំណាចពេញទី ( ប៉ុន្តែមានមាត្រាច្បាប់ជាគោលដែរ )
ឧទាហរណ៍៖ មានសេរីភាព, ចិញ្ចឹមជីវិតដោយសេរីភាព, នៅដោយសេរីភាព, ទៅមកដោយសេរីភាព។

                    សេរីរដ្ឋ រដ្ឋសេរី, រដ្ឋដែលមានសេរីភាពឬអំណាចពេញទី, រដ្ឋឯករាជ្យ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចង់ ឬមិនចង់ធ្វើអ្វីបាន ស្រេចតែចិត្តរបស់ខ្លួន​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply