សេតបណ្ណ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេត “ស” + បណ្ណ “ស្លឹក” > សេតបណ្ណ “ស្លឹកស, ឈើដែលមានស្លឹកស”; សំ. ស្វេត + បណ៌ “ស្លឹកស ) ខ្មែរប្រើដោយសន្មតិជាឈ្មោះឈើតូចមួយប្រភេទ ពួកដើមពុកឆ្មា, ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកបំពេញរាជ្យ ប៉ុន្តែតូចជាងស្លឹកបំពេញរាជ្យ មានផ្កាល្អិតៗចេញពីចុងមែក ជាចង្កោមៗ, កាលណារីក ខាងចុងផ្កាមានឆែកជាបួន មានសម្បុរលឿង, ឥតក្លិន មានស្លឹកខ្ចីៗសម្បុរ-ស ចេញពីចុងចង្កោមផ្កា មាន៣ ឬ៤សន្លឹក, គេមើលពីចម្ងាយឃើញស្លឹកខ្លីៗនោះដូចជាផ្កាសុទ្ធសាធ, លុះចូលទៅជិត ទើបគេដឹងថាជាស្លឹកខ្ចី; ផ្លែតូចៗមូលៗស្រដៀងនឹងផ្លែឈើពុកឆ្មា ប៉ុន្តែទ្រវែងៗបន្តិច; ផ្កា, ផ្លែនឹងស្លឹកខ្ចីសម្បុរ-ស នោះមានតែក្នុងវស្សានរដូវត្រង់ខែស្រាពណ៍, ច្រើនមានដោយអន្លើៗ នៅខេត្តកំពង់ស្ពឺខាងទិសនីរតី, នៅស្រុកកំពង់សោម ខេត្តកោះកុង, នៅស្រុកព្រៃនប់ ខេត្តកំពត និងក្នុងជាយក្រុងព្រះសីហនុ។
ឧទាហរណ៍៖ សេតបណ្ណជាឈើតូចបើដាំក្នុងផើងក៏បាន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖