Posted on Leave a comment

តើពាក្យ «សេណី» មានន័យដូចម្ដេច ?


សេណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេណិ; សំ. ឝ្រេណី ) ពួក, កង, ក្រុម; ពួកមនុស្សមានជាតិស្មើគ្នាមានសិល្បៈប្រហែលៗគ្នា ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “អ្នកមានជាតិត្រកូលស្មើគ្នា មានចំណេះវិជ្ជាប្រហែលៗគ្នា មានយសស័ក្ដិស្មើៗគ្នា” ។ ( ព. កា. )។
ឧទាហរណ៍៖ នៅក្នុងបុរី ដែលមានសេណី ជំនាញច្រើនក្រៃ មានសាមគ្គី ជាហេតុបច្ច័យ ញ៉ាំងរដ្ឋឲ្យថ្លៃ ចម្រើនសុខស្ងប់ ។ ( គួរកុំច្រឡំ សេណី និង សេនិយ ឬ សេនីយ៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply