Posted on Leave a comment

តើពាក្យ «សេចក្តីប្រកាសអន្តរជាតិ» មានន័យដូចម្ដេច ?


សេចក្តីប្រកាសអន្តរជាតិ


មានន័យថា លិខិតតូបករណ៍អន្តរជាតិផ្សេងៗដែលមានលក្ខណវិនិច្ឆ័យ ដូចជា៖ ១- រាល់សេចក្តីប្រកាសមិនអាចចងភ្ជាប់ជាកាតព្វកិច្ចតាមផ្លូវច្បាប់ទាំងអស់នោះទេ ២- សេចក្តីប្រកាសគឺគ្រាន់តែចង់បង្ហាញឱ្យដឹងពីគោលបំណងអ្វីមួយរបស់ភាគីណាមួយ ៣- ក្នុងករណី​មួយចំនួនមានសេចក្តីក្រកាសខ្លះអាចមានឥទ្ធិពលចំពោះការអនុវត្តជាអន្តរជាតិ ហើយអាចចងភ្ជាប់កាតព្វកិច្ចជាច្បាប់ទំនៀមទម្លាប់អន្តរជាតិ និងច្បាប់អន្តរជាតិទូទៅ ក្នុងដំណាក់កាលក្រោយមកទៀត។
ឧទាហរណ៍៖ ឧ. – សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្សក្រោយមកបានក្លាយជាច្បាប់អន្តរជាតិដែលចងភ្ជាប់ប្រជាជាតិទាំងឡាយឱ្យគោរពតាម។ – សេចក្តីប្រកាសស្តីពីព្រែកជីកស៊ុយអេ និងការៀបចំដើម្បីអនុវត្ត នៅឆ្នាំ១៩៥៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply