Posted on Leave a comment

តើពាក្យ «សេក្ខ» មានន័យដូចម្ដេច ?


សេក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា., សំ. ឝៃក្ស ) អ្នកដែលនៅកំពុងសិក្សា, អ្នករៀន ។ ខ្មែរបុរាណហៅក្មេងដែលនៅរៀនអក្សរក្នុងវត្តថា សេក្ខលោក ឬ កូនសេក្ខ (សិស្សលោក ឬកូនសិស្ស); ក្នុងសម័យឥឡូវក៍នៅមានប្រើខ្លះដែរ
ឧទាហរណ៍៖ ហ៏មើលចាតចែងរៀបបាយឲ្យសេក្ខលោកផង! (អ្នកខែត្រតាកែវនិងខែត្រកំពតនិងខែត្រកំពង់ស្ពឺប៉ែកខាងលិចនៅប្រើពាក្យនេះជាងអ្នកខែត្រឯទៀត)។

                    សេក្ខបុគ្គល ( សេកខៈបុកគល់ ) បុគ្គលអ្នកនៅកំពុងសិក្សាតទៅទៀត, បានខាងអរិយបុគ្គល៧ថ្នាក់គឺ អ្នកដែលបានសម្រេចសោតាមគ្គ, សោតាផល, សកទាគាមិមគ្គ, សកទាគាមិផល, អនាគាមិមគ្គ,អនាគាមិផល, អរហត្តមគ្គ ( ព្រោះនៅមានការសិក្សាឲ្យបានសម្រេចមគ្គផលតាមលំដាប់ថ្នាក់តៗ ទៅរហូតដល់អរហត្តផល ); ហៅខ្លីត្រឹមតែសេក្ខៈ ក៏បាន (ព. ផ្ទ. អសេក្ខៈ, អសេក្ខបុគ្គល ) ។ សេក្ខភូមិ ( សេក-ខៈភូម ) ថ្នាក់នៃសេក្ខបុគ្គល (ព. ផ្ទ. អសេក្ខភូមិ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply