សេកន្ទុយខៀវលឿង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣៦-៤០ ស.ម។ ខ្លួនពណ៌បៃតង ក្បាលពណ៌ប្រផេះចាស់ ចំពុះពណ៌ក្រហម ចំកំកខ្មៅតូច មានកន្ទុយវែងជាងសេកដទៃ ដោយមានពណ៌លឿងនៅផ្នែកខាងចុង។ ទីជំរកៈ ព្រៃរបោះ និងចំណុះព្រៃក្មេង។ ជីវសាស្ត្រៈ គំរាមកំហែងដោយសារការចាប់យកមកចិញ្ចឹម។ របាយ៖ មានគ្រប់ទីកន្លែងពិសេសភូមិភាគខាងកើតនៃប្រទេសកម្ពុជា។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មេសា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖