Posted on Leave a comment

តើពាក្យ «សៀមប្រៀម» មានន័យដូចម្ដេច ?


សៀមប្រៀម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ្រក់ផ្លែចេកជ្វាខ្ចី គឺផ្លែចេកជ្វាខ្ចីដែលគេចិតយកសំបកចេញហើយសាប់ឲ្យល្អិត តែមិនឲ្យដាច់ចេញពីគ្នា ( ឲ្យនៅទាំងមូល ) រួចត្រាំទឹកខ្មេះ ដាក់អំបិលខ្លះផង ឬសាប់មើមខ្ញីដាក់លាយខ្លះផងក៏បាន, ដាក់មើមខ្ទឹម-សលាយខ្លះផងក៏បាន ( បើចង់ប្រញាប់ ត្រូវប្រើលាយមើមខ្ទឹមប្រៃ), ដាក់ស្ករលាយខ្លះផងក៏បាន ( បើជ្រក់ទុកយូរថ្ងៃ មិនបាច់ប្រើទឹកខ្មេះ ត្រូវប្រើតែអំបិល )។
ឧទាហរណ៍៖ សៀមប្រៀមប្រើបរិភោគជាមួយនឹងត្រីសាប ( ហៅតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះហៅជ្រក់ចេកជ្វា ឬហៅត្រឹមតែ ជ្រក់ចេក ក៏មាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply