Posted on Leave a comment

តើពាក្យ «សើច» មានន័យដូចម្ដេច ?


សើច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហើបបបូរមាត់លាន់សូរសព្ទតិចឬខ្លាំងចេញរន្ថាន់រអឹកទប់មិនឈ្នះ ព្រោះមានទំនងនាំឲ្យរីករាយរំជួលជ្រួលឃឹកៗឡើងដោយហសិតុប្បាទចិត្ត។

ឧទាហរណ៍៖ សើចក្អាក សើចខ្លាំងឮសូរក្អាក ។ សើចចំអក បញ្ចេញសំឡេងធ្វើជាសើចឡកឡាយឲ្យគេ ។ សើចស្ងួត ពើធ្វើជាសើចសម្ដែងទឹកមុខស្មើ ។ ល ។ ព. ទ. បុ. ព្រឹកសើច ល្ងាចយំ សើចសប្បាយមិនយូរប៉ុន្មាន នឹងបានប្រទះយំវិញពុំខាន ( ព្រោះសោមនស្សនិងទោមនស្សជាគូនឹងគ្នា )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រូចមួយប្រភេទ ស្លឹកទ្រវែងឆែក ស្ដួចមួយអន្លើ ក្លិនហាងប្រហើរ ប្រើធ្វើជាគ្រឿងផ្សំឲ្យម្ហូបមុខខ្លះមានរសឆ្ងាញ់, ផ្លែមានសំបកជ្រួញៗ ក្លិនប្រហើរឆួល មានរសហាង ទឹកក្នុងផ្លែមានរសជូរ ប្រើជាថ្នាំរម្លាប់រោគខ្យល់ ឬប្រើជាគ្រឿងស្លបាន។
ឧទាហរណ៍៖ ស្លម្ជូរបង់ស្លឹកក្រូចសើច។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះសម្រួល​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply