សួគ៌ា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យក្លាយមកពី សំ. ស្វគ៌, ស្វ > សួ ។ សួគ៌ ( ទេវលោក ) សម្រាប់ប្រើក្នុងកាព្យ ជា សួគ៌ា ក៏មាន; ( ព. កា. )។
ឧទាហរណ៍៖ អ្នកធ្វើបុណ្យទាន គេតែងតែបាន ផលានិសង្ស ជិតអស់ជីវិត ចិត្តគិតឆ្ពោះត្រង់ បុណ្យដែលផ្ចិតផ្ចង់ ផ្ដល់សួគ៌ាឲ្យ ។ ឃើញក្នុងមនោ បុណ្យលេចចេញធ្លោ ព្រោះផលអំណោយ បុណ្យទានដែលធ្វើ ជួនឮដង្ហោយ ស្រែកហៅថាឲ្យ លះលោកនេះទៅ ។ ទៅនៅភពថ្មី ដែលជាបុរី សួគ៌សុខមាននៅ ជានិច្ចនិរន្ដ៍រ ឥតមានក្ដីក្ដៅ អ្នកកុំទ្រាំនៅ ឋានមនុស្សយូរពេក ។ …( ព. ពុ. )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖