សូវ
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គួរ, គួរតែ; ដោយប្រថុយ ។
ឧទាហរណ៍៖ បើមិនដល់ថ្លៃមិនលក់ទេ, សូវយកទៅផ្ទះវិញជាជាង ។
មិនសូវឆ្ងាញ់ មិនឆ្ងាញ់ប៉ុន្មាន, ដែលឆ្ងាញ់តិច ។ ព. សុ. សូវស្លាប់ទៅគាប់ រសធម៌កុំបីបង់ ស្លាប់ក៏ស្លាប់ចុះកុំឲ្យតែដាច់សីល ឬស្លាប់ទៅស្រួលជាងរស់នៅ កុំតែលះបង់សុចរិតធម៌ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖