Posted on Leave a comment

តើពាក្យ «សូរង» មានន័យដូចម្ដេច ?


សូរង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក ( ប្រើចំពោះតែរាជសព្ទ )
ឧទាហរណ៍៖ ព្រះសូរងគឺ ក នៃក្សត្រិយ៍។

                       ( ក្នុងសាស្រ្តាបុរាណច្រើន ប្រទះឃើញសរសេរជា សូរង្គ; បើដូច្នេះមែន គួរសន្និដ្ឋានថា ក្លាយមកពី សំ. ស្វរ + អង្គ > ស្វរាង្គ; ជើង វ ( ្វ ) > ស្រៈ ូ, រា > រ ផ្សំបានជា សូរង្គ “អង្គរបស់សំឡេងឬ អវយវៈសម្រាប់ញ៉ាំងសំឡេងឲ្យកើត គឺ ក” ប៉ុន្តែបានស្រាវជ្រាវរកសព្វគ្រប់ទៅ ក៏ពុំឃើញមានពាក្យសំស្រ្កឹតថា “ស្វរាង្គ” ដែលប្រែថា “ក” ទេ, បើប្រើជា សូរង្គ ដោយសន្មតិផ្សំក៏គួរដែរ ព្រោះមានអត្ថន័យគួរដោះស្រាយបាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply