សូត្រជាអនុលោម បដិលោម
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា “សូត្របណ្តោយចុះហើយសូត្រច្រាសឡើងមកវិញ”; ឧបជ្ឈាយ៍ ឬបព្វជ្ជាចារ្យ ប្រាប់បព្វជ្ជាបេក្ខៈអំពី តចបញ្ចកកម្មដ្ឋាន កម្មដ្ឋានមានស្បែកជាគម្រប់ប្រាំ គឺគ្រប់ប្រាំត្រឹមពាក្យថា តចោ “ស្បែក” ជា អនុលោម ថា កេសា “សក់ទាំងឡាយ”, លោមា “រោមទាំងឡាយ”, នខា “ក្រចកទាំងឡាយ” , ទន្តា “ធ្មេញទាំងឡាយ”, តចោ “ស្បែក”; រួចហើយប្រាប់ជា បដិលោម ថា តចោ, ទន្តា, នខា, លោមា, កេសា; ហើយពន្យល់ដោយសព្វគ្រប់ដើម្បីឲ្យបព្វជ្ជាបេក្ខៈយល់ថាជាបដិកូល “គួរខ្ពើម… ” រួចហើយទើបឲ្យបព្វជ្ជាបេក្ខៈស្លៀកដណ្តប់កាសាវព័ស្រ្ត (ព. វិ. ពុ.) ។ ពាក្យថា អនុលោម បដិលោម នេះទោះសូត្រឬនិយាយក៏ដោយ, អ្នកសូត្រឬអ្នកនិយាយ ក៏អាចប្រើបានតាមត្រូវការ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖