សូក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. ឝូក ន. “សេចក្ដីអាណិត; ពុកចង្កា; ប្រែង”) ឲ្យសំណូក; ឲ្យប្រាក់ ឬ ទ្រព្យរបស់អ្វីទៅគេដោយសម្ងាត់ ឲ្យគេអាណិត ។
ឧទាហរណ៍៖ យកប្រាក់៣០០ រៀលទៅសូក…។ សូកចិត្ត ឲ្យសំណូកដើម្បីឲ្យគេសុខចិត្ត។
សូកប៉ាន់ សូករំលែកប្រយោជន៍ខ្លះឲ្យអ្នកទទួលសំណូក គឺសូកអ្នកតូចឲ្យយកសំណូកផ្សេងទៅជូនអ្នកធំ ។ សូកសុល ឲ្យសំណូកញាត់ញៀតនាយអាយ គឺសូកអ្នកនេះខ្លះអ្នកនោះខ្លះ ។ សូកអង្វរ ឲ្យសំណូកផងអង្វរផង, ឲ្យសំណូកអង្វរចិត្ត។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖