Posted on Leave a comment

តើពាក្យ «សុរិយោដី» មានន័យដូចម្ដេច ?


សុរិយោដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះអាទិត្យ និងដី ។ ខ្មែរប្រើដោយសន្មតិជាឈ្មោះក្រុមរាជការមួយក្រុម នៅក្រោមឱវាទក្រសួងកសិកម្ម មានភារៈខាងវាស់ផ្ទៃក្រឡាដី ស្រែចម្ការ ឬដីភូមិជាដើមក្នុងកម្ពុជរដ្ឋ ព្រមទាំងកាន់កាប់រក្សាទុកនូវឯកសារស្ដីពីរឿងនេះផង។
ឧទាហរណ៍៖ ក្រុមសុរិយោដី ( បារ. Cadastre )។

                  សារព័ននៃឯកសារ មានកត់ចុះព័ត៌មានផ្សេងៗ ពីដីស្រែចម្ការដែលរក្សាទុកតាមឃុំ ឈ្មោះក្រុមរាជការមួយនៅក្រោមឱវាទក្រសួងកសិកម្ម មានភារៈខាងវាស់ផ្ទៃក្រឡាដីស្រែ ចម្ការ ឬដីភូមិរបស់អ្នកស្រុក ហើយរក្សាទុកនូវឯកសារស្តីពីព័ត៌មានទាំងនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply