Posted on Leave a comment

តើពាក្យ «សុរិន្ទ» មានន័យដូចម្ដេច ?


សុរិន្ទ


មានន័យថា ( មើលក្នុងពាក្យ សុរ ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយនៅខាងទិសឧត្ដរនៃកម្ពុជរដ្ឋ, សព្វថ្ងៃនេះបញ្ចូលជាអាណាខេត្តសៀម, ប៉ុន្តែសម័យពីដើមជាអាណាខេត្តរបស់ខ្មែរ សឹងមានពួកជនជាតិខ្មែរសុទ្ធនៅពេញពាស ព្យាយាមរក្សាភាសាខ្មែរព្រមទាំងកាន់រក្សាទំនៀមទម្លាប់សណ្ដាប់ធ្នាប់របស់ខ្មែរ ទុកឲ្យគង់នៅមិនទាន់បាត់; ស្រុកសុរិន្ទនេះជាគូគ្នានឹងស្រុក គោកខណ្ឌ ដែលពីដើមជាអាណាខេត្តរបស់ខ្មែរដែរ។
ឧទាហរណ៍៖ ខ្មែរសុរិន្ទ, ពួកខ្មែរសុរិន្ទគោកខណ្ឌ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply