សុមេធ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) អ្នកមានប្រាជ្ញាល្អ, អ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន; អ្នកប្រាជ្ញខាងគតិធម៌ ។ សុមេធកុលបុត្ត កុលបុត្តអ្នកមានសុមេធា (បើស្ត្រីជា សុមេធកុលធីតា)
ឧទាហរណ៍៖ សុមេធកុលបុត្ត ទោះអន្ទោលចាប់កំណើតកើតក្នុងត្រកូលទន់ខ្សោយថយថោក ក៏មិនច្របូកច្របល់ខ្វល់ខ្វក់ជាមួយនឹងត្រកូលនោះឡើយ, ដូចជាផ្កាឈូកនិងឧប្បលនានា មិនប្រឡាក់ដោយភក់ កខ្វក់នៅគល់ដើមរបស់វាដូច្នោះដែរ (ព្រះពុទ្ធភាសិត)។
ម. ព. សង្ការដ្ឋាន ឬ សង្ការធាន ក្នុងពាក្យ សង្ការ ន. ផង ។ សុមេធបណ្ឌិត ( —ធៈ— )បណ្ឌិតអ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន, ពុទ្ធាទិបណ្ឌិត ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖