Posted on Leave a comment

តើពាក្យ «សុភាសិត» មានន័យដូចម្ដេច ?


សុភាសិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យពីរោះ, ពាក្យត្រូវ, ឱវាទត្រឹមត្រូវ ( ដែលមានប្រយោជន៍គួររៀនគួរស្ដាប់ )។ សុភាសិតគាថា ឬ សុភាសិតវលី ( —តៈ— ) គាថាឬ កម្រងសុភាសិត, ពាក្យកាព្យសុភាសិត ។ សុភាសិតវាចា ឬ —កថា ( —តៈ— ) សម្ដីសុភាសិត ។ សុភាសិតវាទិន ឬ —វាទី ( —តៈ— )អ្នកដែលពេញចិត្តនិយាយតែពាក្យត្រឹមត្រូវ; អ្នកដែលច្រើននិយាយអាងសុភាសិត ( បើស្ត្រីជា សុភាសិតវាទិនី ) ។ សុភាសិតោវាទ ( បា. < សុភាសិត + ឱវាទ ) ឱវាទជាសុភាសិត, ឱវាទត្រឹមត្រូវ ។ ល ។
ឧទាហរណ៍៖ ពាក្យពិរោះ ពាក្យឱវាទត្រឹមត្រូវ គួរយកវត្តប្រតិបត្តិ ដូចជា “អណ្តាតជាអាទិ៍កន្លង បានគុណទោសផង ពីព្រោះអណ្តាត) ជាដើម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សុភាឞិត ) ដែលពោលពីរោះ, ដែលនិយាយត្រូវ, ដែលថាត្រូវ ( នាំឲ្យសម្រេចប្រយោជន៍បានដោយប្រពៃ ) : ពាក្យសុភាសិត, កាព្យសុភាសិត ។
ឧទាហរណ៍៖ មានសុភាសិតបុរាណថា អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក ធ្វើអ្វីៗកុំឲ្យមានមោះហ្មង ហើយឲ្យកើតការដោយស្រួលផង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply