Posted on Leave a comment

តើពាក្យ «សម្កុង» មានន័យដូចម្ដេច ?


សម្កុង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទូរស្កុងឬដែលមើលទៅឃើញស្កុង ។
ឧទាហរណ៍៖ អង្គុយសម្កុង, ឈរសម្កុង ( ម. ប្រ., ច្រ. ប្រ. ស្កុង ជាង ) ។ សរសេរជា សំកុង ក៏បាន ។

                  បញ្ចេញសំឡេង ឬយំឮសូរ អឺុតៗ… ក្នុងវេលាយប់ ( ចំពោះតែក្រួចអឺុត )

ឧទាហរណ៍៖ ក្រួចសម្កុង ( បើយំក្នុងវេលាថ្ងៃហៅ អីឺុត ) ។ សរសេរជា សំកុង ក៏បាន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មែកយុលស្លុបជាដរាប ស្លឹកស្រដៀងនឹងសណ្ដាន់ ប្រើស្ងោរយកទឹកជ្រលក់សូត្រជាដើមបាន ។សរសេរជា សំកុង ក៏បាន។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ទទូរស្កុងឬដែលមើលទៅឃើញស្កុង ។
ឧទាហរណ៍៖ អង្គុយសម្កុង, ឈរសម្កុង ( ម. ប្រ., ច្រ. ប្រ. ស្កុង ជាង ) ។ សរសេរជា សំកុង ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply