អ្នកតា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកជីតា ។ ពាក្យសម្រាប់ហៅភូតបិសាចប្រុស ឬទេពារ័ក្សប្រុសដែលមានខ្ទមឬរោងអាស្រមជាលំនៅ ឬឥតលំនៅយ៉ាងនោះក៏មាន។
ឧទាហរណ៍៖ ខ្ទមអ្នកតា, បន់អ្នកតា ។ ឡើងអ្នកតា ប្រជុំគ្នាធ្វើសក្ការៈចំពោះអ្នកតាដើម្បីគំនាប់អ្នកតាឬសុំទឹកភ្លៀងអ្នកតាជាដើម ។ អ្នកតាចាស់ស្រុក អ្នកតាសម្រាប់ស្រុកជាយូរអង្វែងមកហើយ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖