អ្នកជាប់ពន្ធនិវាសនជន
👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ១. សំដៅដល់៖ ក-រូបវន្តបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា លើសពី ១៨២ថ្ងៃ នៅក្នុងរយៈពេល ១២ខែ ណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។ខ-នីតិបុគ្គល ឬក្រុមហ៊ុនសហកម្មសិទ្ធិដែលត្រូវបានបង្កើត ឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្ម ជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖