Posted on Leave a comment

តើពាក្យ «អ្នកងារ» មានន័យដូចម្ដេច ?


អ្នកងារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកធ្វើការងារមានកម្រិតតាមរាជប្បញ្ញត្តិ គឺជនដែលត្រូវទោសរបឹបជាដើមហើយធ្លាក់ខ្លួនទៅជាមនុស្សថ្នាក់ទី ៤( សូទ្រៈ ) ជាប់ជាពូជវង្សតរៀងទៅ ឬជនដែលកើតក្នុងពូជវង្សនោះ។
ឧទាហរណ៍៖ ពួកអ្នកងារ, ពូជអ្នកងារ ( មានច្រើនពួកច្រើនពូជ ) ។ ព. ផ្ទ. ព្រៃងារ( វេស្សៈឬវៃស្យៈ ) ។ ក្នុងកម្ពុជរដ្ឋ លើកលែងមិនឲ្យមានអ្នកងារពីក្នុងឆ្នាំរោងចត្វាស័ក ព. ស. ២៤៣៦ គ. ស. ១៨៩២; តាំងពីនោះមក ពាក្យថា អ្នកងារ ថា ព្រៃងារ ក៏បាត់បន្តិចម្ដងៗ ដរាបមកដល់សម័យបច្ចុប្បន្ននេះ ( ម. ព. វណ្ណ ឬ វណ្ណៈ ន. ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply