អ្នក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ពាក្យខ្មែរបុរាណព្រេងព្រឹទ្ធសព្វថ្ងៃនេះប្រើជាអញ្ញត្រសព្ទ ) ពាក្យប្រើជាជំនួសឈ្មោះបុគ្គលដែលត្រូវនិយាយទៅរកក្នុងទីចំពោះមុខ សម្រាប់ប្រជាពលរដ្ឋហៅគ្នាដោយសេចក្ដីគួរសម មិនចេញឈ្មោះបុគ្គលនោះ ( ប្រើបានទាំងបុរសទាំងស្ត្រី )។
ឧទាហរណ៍៖ អ្នកអញ្ជើញទៅណា ? អញ្ជើញអ្នកចូលអង្គុយលេងសិន ! អ្នកស្រីសុខសប្បាយទេឬ?
សាធារណជនហៅបងថ្លៃក៏ប្រើពាក្យ អ្នក ដែរ ។ ប្រើជាពាក្យនាំមុខឈ្មោះបុគ្គលក៏បាន។
ឧទាហរណ៍៖ អ្នកទេព, អ្នកនន្ទ, អ្នកចន្ទ, អ្នកសុខ ។ ទំនៀមសាធារណជនខ្មែរក្នុងសម័យពីដើម មុនសម័យបច្ចុប្បន្ននេះ, បើបុរសណាបានបួសជាភិក្ខុហើយសឹកមក ត្រូវហៅ អ្នក ( អ្នកសោម, អ្នកសម ); បើបានបួសជាសាមណេរហើយសឹកមកត្រូវហៅ ជី( ជីមាស, ជីមិត្រ ); បើមិនបានបួសសោះទេ ត្រូវហៅ ចៅ ( ចៅប្រាក់ ចៅមាស ); បើនៅជទង់ឬនៅកំលោះហៅ អា ។ ដោយហេតុនេះ ទើបមានពាក្យចាស់ទុំខ្លះនិយាយបង្អាប់គ្នាថា បួសឲ្យតែព្រះពុទ្ធឲ្យងារ គឺបួសហើយសឹកមកគ្មានចេះអ្វី បួសយកតែងារ អ្នក ឬ ជី ប៉ុណ្ណោះ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ជាអញ្ញត្រសព្ទ ) បុគ្គល, ជន, មនុស្ស ។ ពាក្យសម្រាប់នាំមុខសព្ទដទៃ, ប្រើបានតាមគួរដល់ការប្រកប, ដូចជា អ្នកការ ឬ អ្នកកាន់ការ , អ្នកធ្វើការ បុគ្គលដែលធ្វើការឬដែលកាន់ការ ។ អ្នកកីឡា បុគ្គលដែលលេងល្បែងកម្សាន្តចិត្ត ។ ព. ស. ស. ជនអ្នកលេងល្បែងមានប្រយោជន៍តាមសម័យនិយម ។ អ្នកក្រ ជនដែលក្រទ្រព្យ ។ អ្នកក្រុង ជនដែលនៅក្នុងក្រុង ។ អ្នកក្លាហាន បុគ្គលក្លាហាន ។ អ្នកខ្លាច ជនដែលខ្លាច ។ អ្នកខ្លៅ បុគ្គលខ្លៅ ។ អ្នកខ្លះ ជនខ្លះ ។ អ្នកគ្រួ ជនដែលចម្អិនភោជនាហារ ( អារាលិកឬ អាឡារិក ) ។ អ្នកចេះ បុគ្គលមានចំណេះ ។ អ្នកចោទ បុគ្គលដែលចោទប្រកាន់ឬដែលដាក់ចំណោទ ។ អ្នកចម្ការ មនុស្សដែលធ្វើចម្ការ ។ អ្នកឆ្លើយ ជនអ្នកឆ្លើយ។អ្នកជា ភុជិស្សជន ។ អ្នកជំនួញ ជនដែលធ្វើជំនួញ។អ្នកឈ្លប បុគ្គលដែលឈ្លប។ អ្នកដឹង ជនដែលដឹង ។ អ្នកតូច បុគ្គលដែលតូចជាងគេ ។ អ្នកទាប បុគ្គលដែលទាបថោក ។ អ្នកទេសន៍ បព្វជិតដែលចេះទេសន៍( ធម្មកថិក ) ។ អ្នកធំ បុគ្គលជាធំ ( ឥស្សរជន ) ។ អ្នកបួស ជនដែលបួស ( បព្វជិត ) ។ អ្នកប្រាជ្ញ បុគ្គលដែលមានប្រាជ្ញាស្គាល់ខុសត្រូវ ។ អ្នកផ្សារ ជនដែលមានផ្ទះលំនៅក្នុងប្រជុំផ្សារ ឬដែលលក់ទំនិញក្នុងផ្សារ ។ អ្នកព្រៃ ជនដែលនៅក្នុងស្រុកព្រៃ។អ្នកភ្លេង មនុស្សដែលចេះភ្លេងឬដែលលេងភ្លេង ។ អ្នកមាន អ្នកដែលមានទ្រព្យច្រើន ។ អ្នកមុខអ្នកការ ជនដែលមានមុខមានឈ្មោះនិងជនដែលមានមុខការឬដែលជាប្រមុខក្នុងកិច្ចការ ។ អ្នករក ជនដែលរក; ជនដែលខំប្រឹងធ្វើការរកស៊ី ។ អ្នករាជការ មនុស្សដែលធ្វើរាជការ ។ អ្នករៀន ជនដែលកំពុងរៀន, សិស្សរៀន ។ អ្នកលេង ជនដែលលេងល្បែង; ជនដែលប្រព្រឹត្តតែខាងការលេង… ( មានច្រើនប្រភេទ ) ។ អ្នកស៊ើប ជនដែលស៊ើបការណ៍ ។ អ្នកស្រុក ជនដែលនៅក្នុងស្រុក; ប្រជុំជនឬពួកជនក្នុងស្រុកនីមួយៗ ។ អ្នកស្រែ ជនដែលធ្វើស្រែ ។ អ្នកអស់ហ្នឹង ជនអស់ហ្នឹង ។ អ្នកឧកញ៉ា ( ម. ព. ឧកញ៉ា ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
-
វីដេអូកម្មវិធី QuickBooks Video (ទាក់ទងទិញ 093 646 646) (5)
-
វីដេអូការគ្រប់គ្រង/ Video Management (ទាក់ទងទិញ 093 646 646) (7)
-
វីដេអូគណនេយ្យ / Video Accounting (ទាក់ទងទិញ 093 646 646) (62)
-
វីដេអូគ្រប់គ្រង់ហិរញ្ញវត្ថុ / Video Finance (ទាក់ទងទិញ 093 646 646) (38)
-
វីដេអូទីផ្សារ/ Video Marketing (ទាក់ទងទិញ 093 646 646) (3)
-
វីដេអូធនាគារនិងការគ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុ/ Video Banking & financial institutions (ទាក់ទងទិញ 093 646 646) (2)
-
វីដេអូពន្ធដារ/Video Cambodia Tax (ទាក់ទងទិញ 093 646 646) (34)
-
វីដេអូសវនកម្ម/ Video Audit (ទាក់ទងទិញ 093 646 646) (39)