អ័ព្ទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អព្ទ ឬ អភ្រ; បា. អព្ភ ) ពពក, ពពកខាប់ឬពពកក្រាស់; មេឃ; មេឃមីរ; ផ្សែងខាប់ដែលបណ្ដាលកើតឡើងអំពីអាកាសធាតុ ងងឹតដាសជិតចាក់ភ្នែកពុំយល់ ឬមើលឃើញអ្វីៗស្ទុងៗពុំប្រាកដ ( ខ្មែរប្រើសំដៅសេចក្ដីខាងក្រោយនេះ )។
ឧទាហរណ៍៖ ចុះអ័ព្ទពេញទន្លេ ( សរសេរជា អ័ព្ភ ក៏បាន ) ។
ប្រើជាពាក្យប្រៀបផងក៏បាន
ឧទាហរណ៍៖ ធូលីហុយអ័ព្ទ; ងងឹតអ័ព្ទ ( ងងឹតដូចជាចុះអ័ព្ទ ); អ័ព្ទអន់ ឬ អន់អ័ព្ទ; អួអ័ព្ទ ឬ អ័ព្ទអួ ។ ល ។ ( ពាក្យប្រៀបទាំងនេះប្រើផ្លាស់ប្ដូរគ្នានឹងពាក្យ អាប់ បានតាមដោយពេញចិត្ត ) ។
កំសួលទឹកសើមក្រាស់ ដែលបិទពាលពេញអាកាសនាំឱ្យមើលទៅឆ្ងាយមិនឃើញ តាមផ្លូវវិទ្យាសាស្ត្រថា អ័ព្ទកើតពីអាកាសសើមដែលប៉ះនឹងធាតុត្រជាក់នៅពេលដែលកំសួលទឹកទើបនឹងកើតចេញពីទីសើម ហើយប៉ះនឹងបរិយាកាសត្រជាក់ខ្លាំងទៀត ឬកាលណាដែលស្រទាប់ក្រោមនៃអាកាសទៅប៉ះនឹងស្រទាប់លើដែលក្តៅជាង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
-
វីដេអូកម្មវិធី QuickBooks Video (ទាក់ទងទិញ 093 646 646) (5)
-
វីដេអូការគ្រប់គ្រង/ Video Management (ទាក់ទងទិញ 093 646 646) (7)
-
វីដេអូគណនេយ្យ / Video Accounting (ទាក់ទងទិញ 093 646 646) (62)
-
វីដេអូគ្រប់គ្រង់ហិរញ្ញវត្ថុ / Video Finance (ទាក់ទងទិញ 093 646 646) (38)
-
វីដេអូទីផ្សារ/ Video Marketing (ទាក់ទងទិញ 093 646 646) (3)
-
វីដេអូធនាគារនិងការគ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុ/ Video Banking & financial institutions (ទាក់ទងទិញ 093 646 646) (2)
-
វីដេអូពន្ធដារ/Video Cambodia Tax (ទាក់ទងទិញ 093 646 646) (34)
-
វីដេអូសវនកម្ម/ Video Audit (ទាក់ទងទិញ 093 646 646) (39)