Posted on Leave a comment

តើពាក្យ «អ័ក្ស» មានន័យដូចម្ដេច ?


អ័ក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អក្ស; បា. អក្ខ “ស្នូល; ភ្លៅ ( មានភ្លៅរទេះជាដើម ) ” គ្រឿងប្រដាប់របស់ខ្មែរមួយប្រភេទ ធ្វើដោយឈើខ្លឹម មានកាំ, មានរបារ ខាងខ្នង មានសណ្ឋានមូលៗ ខាងពោះមានសណ្ឋានសំប៉ាតៗ រាយរង្វើលៗ ចុងទាំងពីរខាងបញ្ចុះភ្ជាប់នឹងចុងកាំ, មានភ្លៅ ( អ័ក្ស ) វិលបាន, មានជើងទ្រមាំ, មានដៃសម្រាប់កាន់រវៃឲ្យវិល; ជាប្រដាប់សម្រាប់ផាត់សូត្ររបស់ស្ត្រីខ្មែរ មានតាំងពីក្នុងបុរាណសម័យព្រេងនាយរហូតមក។
ឧទាហរណ៍៖ ម្សិលមិញ ខ្ញុំផាត់សូត្របានមួយអ័ក្ស ។ ធ្លាប់សរសេរភ្លាត់ជា អាក់ មកយូរហើយ, គួរសរសេរ អ័ក្ស វិញ ទៀងទាត់តាមកំណើតពាក្យ ព្រោះ អ័ក្ស និង អាក់ គង់មានសំឡេងប៉ុនគ្នាទេ ( បារ. ក៏ថា AXE ដូចសំស្រ្កឹត** អក្ស “ស្នូល; ភ្លៅ” នេះដែរ ) ។ **ពាក្យ “សំស្រ្កឹត” ត្រូវបានកែតម្រូវពីពាក្យដើម “សំស្រ្តឹត” ដោយហេតុថាពុំមានពាក្យ “សំស្រ្តឹត” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

                     បន្ទាត់ជាគ្រឿងស្មាន ដែលផ្កាយព្រះគោចរព័ទ្ធជុំវិញ ស្នូល (ដុំកង់) បន្ទាត់ជាមនោគតជាទីប្រជុំចុះនៃនយោបាយរបស់ប្រទេសពីរ ឬច្រើនលើសពីនេះ ដូចជាអ័ក្ស បេរ្ល័ង-រ៉ូម ក្នុងឆ្នាំ គ.ស ១៩៣៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply