អ៊ែសមមែស
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស៊ែសគ្រមែស, ស៊សគ្រលស, ដែលមានអាការព្រងើយឥតគោរពកោតក្រែងអ្នកណា។
ឧទាហរណ៍៖ ដើរអ៊ែសមមែស; ដំណើរអ៊ែសមែស, ឫកអ៊ែសមែស ។
( ព. កា. ) : ជនឫកអ៊ែសមែស ច្រើនភ្លេចប្រហែស សុជីវធម៌ ឃើញគេត្រឹមត្រូវ ពុំសូវត្រេកអរ ច្រើនមានអំណរ ឆ្ពោះក្ដីរាយមាយ ។ កិច្ចការពិបាក ច្រើនតែឈប់ផ្អាក ចង់បានការងាយ ទម្ងន់ត្រូវរែក ចូលចិត្តតែស្ពាយ បើខាងចាយវាយ ងាយឥតបើគិត ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖