Posted on Leave a comment

តើពាក្យ «អ៊ូ» មានន័យដូចម្ដេច ?


អ៊ូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រឡាយធំជ្រៅ ដែលជីកនៅមាត់ទឹកជ្រៅសម្រាប់ទាញនាវា ឬទូកធំៗឬក៏ឈើហុបឡើងពីក្នុងទឹក។
ឧទាហរណ៍៖ ទាញកប៉ាល់ចូលអ៊ូ ។

                       ឈ្មោះទ្រមួយបែប សូរធំក្រអួន។
ឧទាហរណ៍៖ ទ្រអ៊ូ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលផ្អើលឈូ។
ឧទាហរណ៍៖ ស្រមោចផ្អើលអ៊ូ ( ម. ព. អ៊ូអរ, អ៊ូអា, អ៊ូអែ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply