អ៊ុត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្កត់ឲ្យរាបសាច់សំពត់ដោយឆ្នាំងក្ដៅ
ឧទាហរណ៍៖ អ៊ុតខោ, អ៊ុតអាវ ។
សង្កត់ដោយកញ្ចប់ដីខ្សាច់ក្ដៅជាដើមឲ្យរាបស្លាប់សាច់ ។
ឧទាហរណ៍៖ អ៊ុតស្លឹកសង្កែ ។
បើកបង្ហើបគម្របចានអាប៉ោងសន្សឹមៗបន្តិចម្ដងៗ ដោយឱនផ្ដេកក្បាលពិនិត្យសង្កេតផ្ទៀងមើលភ្នែកអាប៉ោងនោះយ៉ាងហ្មត់ចត់
ឧទាហរណ៍៖ អ៊ុតអាប៉ោង, អាល័យតែអ៊ុតអាប៉ោង គោស៊ីស្រូវអស់ ។
ពិនិត្យសង្កេតផ្ទៀងមើលយ៉ាងហ្មត់ចត់និងយ៉ាងសន្សឹមៗនូវអាការឬល្បិចជាដើមនៃល្បែងស៊ីសងឯទៀតៗ ក៏ហៅថា អ៊ុត ដែរ
ឧទាហរណ៍៖ អ៊ុតសន្លឹកបៀ ។ ល ។ អ៊ុតសក់ ធ្វើសក់ក្បាលឲ្យមានសណ្ឋានផ្សេងៗដោយប្រដាប់អ៊ុតតាមសម័យនិយម ។ ឆ្នាំងអ៊ុត ឆ្នាំងសម្រាប់អ៊ុត, ប្រដាប់សម្រាប់អ៊ុត ។
ព. ប្រ. ស្ដីបន្ទោសជ្រក់ជ្រេញកម្ដៅចិត្តរាល់វេលាងើបមុខពុំរួច ឬសង្កត់សង្កិនញាំញីជានិច្ច
ឧទាហរណ៍៖ បើព្រឹកអ៊ុតល្ងាចអ៊ុតយ៉ាងនេះ នឹងទ្រាំនៅតទៅទៀតមិនកើតទេ ! ( ព. សា. ) ។ ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖