អះអាង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទទួលខ្លួនជាសំអាង, ទទួលខុសត្រូវលើខ្លួន, ទទួលរ៉ាប់រង។
ឧទាហរណ៍៖ ខ្ញុំហ៊ានអះអាងការខុសត្រូវគ្រប់ចំពូក ។ អះអាងជួស ទទួលរ៉ាប់រងជួស, ទទួលខុសត្រូវជួស ។ ធានាអះអាង ធានាទទួលខុសត្រូវលើខ្លួន ។
( ព. កា. ) : ខ្ញុំហ៊ានធានា- អះអាងជួសវា ដ្បិតវាស្លូតត្រង់ បើបែរជាវា ធ្វើតាមចំណង់ ឲ្យខុសពីអង្គ- ច្បាប់ខ្ញុំទទួល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖