អំព្រំប្រែក្រោយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ដើមតូចៗស្ទើរជាវល្លិរឹង ស្លឹកខ្លីកំប៉ុះៗជាគូៗបែរខ្នងទល់គ្នា។
ឧទាហរណ៍៖ ដើមអំព្រំប្រែក្រោយច្រើនដុះនៅទីទួលនិងដំបូក ។
ឈ្មោះអាវដៃខ្លីឬឥតដៃមានឡេវខាងខ្នង។
ឧទាហរណ៍៖ អាវអំព្រំប្រែក្រោយ ( ច្រើនតែសម្រាប់ក្មេងស្រី ) ។កិ.វិ.ទោះបីអាវបែបនោះ ដែលមានឡេវខាងមុខក៏ដោយ បើគេពាក់យកពោះជាខ្នង ក៏ហៅថា ពាក់អាវអំព្រំប្រែក្រោយ ដែរ ។ ព. កា. ថា : ពួកក្មេងស្រីៗ ពាក់អាវដៃខ្លី អំព្រំប្រែក្រោយ នាំគ្នាដើរលេង តាមផ្លូវរជយ ធំៗដើរក្រោយ តូចៗដើរមុខ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖