Posted on Leave a comment

តើពាក្យ «អំព្រំ» មានន័យដូចម្ដេច ?


អំព្រំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ដើមស្ទើរជាវល្លិរឹងមានបន្លាវែងៗស្រួចៗ បើមុតសាច់ឈឺចាប់ពើត, ផ្កាតូចៗ សម្បុរស ក្លិនក្រអូបឆ្ងាញ់ ស្រដៀងនឹងក្លិនផ្កាកែវ, ផ្លែតូចៗស្រួចៗមានជ័រ វេលាទុំឡើងសម្បុរក្រមៅ មានរសផ្អែម លាយល្វីងបន្តិចៗបរិភោគបាន ( ជាចំណីក្មេង )។
ឧទាហរណ៍៖ ដើមអំព្រំច្រើនដុះនៅដីទួលឬនៅដំបូក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply