Posted on Leave a comment

តើពាក្យ «អំពើប្រល័យពូជសាសន៍» មានន័យដូចម្ដេច ?


អំពើប្រល័យពូជសាសន៍


មានន័យថា អំពើមួយក្នុងចំណោមអំពើខាងក្រោមហើយ ដែលបានប្រព្រឹត្តក្នុងគោលបំណងបំផ្លិចបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាណាមួយដូចជា៖ – ការធ្វើមនុស្សឃាតទៅលើសមាជិកនៃក្រុម – ការធ្វើឱ្យរបួសយ៉ាងធ្ងន់ធ្ងរដល់រូបរាងកាយ ឬសតិបញ្ញាសមាជិកនៃក្រុម – ការធ្វើដោយចេតនាឱ្យក្រុមនេះទទួលរងនូវស្ថានភាពរស់នៅមួយ ដែលរៀបចំឡើងសម្រាប់បំផ្លិចបំផ្លាញរាងកាយទាំងស្រុង ឬមួយផ្នែក – ការដាក់នូវវិធានការនានា ដែលមានបំណងរារាំងមិនឱ្យមានការផ្តល់កំណើតទារក – ការបញ្ជូនកុមារដោយបង្ខំពីក្រុមមួយទៅឱ្យក្រុមមួយទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply