អំពើទទួលផលបន្តពីបទល្មើសពុករលួយ
👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អំពើលាក់បំបាំង រក្សាទុក ឬជញ្ជូនរបស់អ្វីមួយដោយដឹងថារបស់នោះបានមកពីបទល្មើសពុករលួយ ដូចមានចែងនៅក្នុងច្បាប់នេះ។ ត្រូវចាត់ទុកជាអំពើទទួលផលបន្តពីបទល្មើសពុករលួយផងដែរ ចំពោះ៖ ១-អំពើធ្វើជាអន្តរការី ដើម្បីបញ្ជូនរបស់អ្វីមួយដោយដឹងថារបស់នោះបានមកពីបទល្មើសពុករលួយ។២-អំពើដែលបានទទួលប្រយោជន៍ពីផលបន្ត ពីបទល្មើសពុករលួយដោយបានដឹងហេតុការណ៍ច្បាស់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖