អំពើ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដែលធ្វើ, អ្វីៗដែលត្រូវធ្វើ ( កម្ម )។
ឧទាហរណ៍៖ អំពើល្អ, អំពើអាក្រក់ ។ កិរិយាសព្ទប្រាប់អំពើ សកម្មកិរិយា ។
មានអំពើ មានប្រយោជន៍; ដែលមានការធ្វើ ( ព. ផ្ទ. ឥតអំពើ ) ។ ឥតអំពើ ( មើលក្នុងពាក្យ ឥត ) ។ ព. កា. ពន្យល់ពីពាក្យ អំពើ ថា
ឧទាហរណ៍៖ ពាក្យថាអំពើ កើតមកពីធ្វើ បាលីហៅកម្ម ព្រះពុទ្ធប្រាប់ថា ត្រូវសត្វចងចាំ សុខទុក្ខស៊ាំទាំ កើតពីអំពើ ។
កម្មអាក្រក់ឬកិច្ចកលលាមក ដែលធ្វើអ្នកដទៃឲ្យឈឺចាប់ដោយមន្តអាគមជាដើម។
ឧទាហរណ៍៖ ត្រូវអំពើគេ, ដោះអំពើ ( ម. ព. អំពាន់ ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖