អំពុត
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា បំណាច់នឹង, បើបានជា។
ឧទាហរណ៍៖ អំពុតនឹងធ្វើ គួរឲ្យមានប្រយោជន៍ខ្លះទៅអេះ ! ។ អំពុតអ្វី ? ឬអំពុតអី ? ប្រយោជន៍អ្វី ? ឬអំពល់អី ? : អំពុតអ្វីនឹងគាត់ ? , អំពុតអីនឹងទៅ ? ។
( ព. កា. ) : គិតសិនកុំធ្លោយ អំពុតនឹងឲ្យ ត្រូវដឹងវែងខ្លី ឲ្យដាច់តែម្ដង ស្រួលជាងឲ្យខ្ចី ព្រោះគ្នាគ្មានអ្វី នឹងសងវិញទេ ។ ការឲ្យមានបី មួយគឺឲ្យខ្ចី មួយឲ្យទទេ ដោយចិត្តអាណិត មេត្តាឆ្ពោះគេ មួយដោយរិះរេ ឲ្យព្រោះគ្នាសូម ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖