Posted on Leave a comment

តើពាក្យ «អំបោះព្រះ» មានន័យដូចម្ដេច ?


អំបោះព្រះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមទន់ស្លឹកស្រដៀងនឹងស្លឹកបណ្ដូលពេជ្រស្ទើរចាប់ច្រឡំ ប៉ុន្តែដើមស្រលួតឥតបន្លា ឡើងតោងអាស្រ័យនឹងដើមឈើធំ ទម្លាក់ឫសវែងៗ រយោងរយានចុះមកខាងក្រោមរហូតដល់ដីក៏មាន។
ឧទាហរណ៍៖ វល្លិអំបោះព្រះ ( ហៅ វល្លិយឺត ក៏បាន ) ។

                     សរសៃពីងពាងព្រៃពួកមូយដែលវាគ្រាន់តែបញ្ចេញចោលមិនព័ទ្ធមងឬសំបុកឡើយ, មានសាច់ម៉ដ្ឋល្អិតឆ្មារសម្បុរ-ស-ក្បុសរលើប, ខ្យល់បក់រសាត់តាមផ្ទៃអាកាសធ្លាក់ចុះមកជាប់នឹងមែកឈើជាដើម, ចួនកាលរសាត់ជាប់ដោយទាំងតួពីងពាងមកផងក៏មាន; បើសរសៃនោះចូលភ្នែកបណ្ដាលឲ្យភ្នែកហើមភ្លាម។
ឧទាហរណ៍៖ ពីរបីថ្ងៃនេះ ឃើញអំបោះព្រះរសាត់ព្រាតឯអាកាស, ត្រូវប្រយ័ត្ន ក្រែងចូលភ្នែក ( ហៅ អំបោះខ្មោច ឬសរសៃឈូក ក៏មាន, តាមទម្លាប់ដោយស្រុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply