អំបោះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរសៃសំឡីដែលរវៃរួចហើយ មានប្រវែងវែងៗ សម្រាប់ត្បាញសំពត់ជាដើម។
ឧទាហរណ៍៖ អំបោះឆៅ, សំពត់អំបោះ ។ អំបោះភ្លុក ( ម. ព. ភ្លុក ) ។ ព. ទ. បុ. ហុចអំបោះស្រណោះដៃ ឲ្យអ្វីៗមាននំចំណីជាដើមទៅអ្នកដទៃ ដោយមានសង្ឃឹមថាគេនឹងឲ្យអ្វីៗតបមកវិញពុំខាន( ឲ្យដោយសម្លឹងប្រយោជន៍ភ្លាមៗ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖